បច្ចេកវិទ្យាឌីថលកំពុងរក្សាកំណើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ១៩
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក សុខ វឿនបានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលជាង២ឆ្នាំមកនេះ បានបង្កើតនូវកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ ដំណើរវិវត្តរបស់គ្រឹះស្ថានមីក្រូហិរញវត្ថុនៅកម្ពុជាឈានទៅរកការអភិវឌ្ឍតាមប្រព័ន្ធឌីជីថលក្នុងការរក្សាបាននូវនិរន្តរភាពកំណើន និងប្រកបដោយបរិយាបន្ន។
ថ្លែងក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ដែលត្រូវបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ លោកបានថ្លែងថា ក្នុងកំឡុងពេលជាង២ឆ្នាំកន្លងមកនេះ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានរារាំងដល់ការរីកចម្រើន និងដំណើការស្ទើរគ្រប់វិស័យនៅកម្ពុជា។
លោកបានថ្លែងថា៖« ការរីករាលដាលនេះ ក៏បានក្លាយជាឪកាសថ្មីមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការសម្របខ្លួនឱ្យដើរទាន់បច្ចេកវិទ្យាដែលកំពុងមានការវិវត្តឥត ឈប់ឈរនេះ។ យើងសង្កេតឃើញយ៉ាងច្បាស់ថា បច្ចុប្បន្នផលិតផលឌីជីថលរបស់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ បាននិងកំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាសាធារណៈជន ដែលផ្តល់ភាពងាយស្រួល សម្បួរបែប ឆាប់រហ័ស ជាពិសេសអតិថិជនអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
លោកបានថ្លែងថា ផលិផលហិរញ្ញវត្ថុទាំងនោះរួមមាន Mobile Banking App; Digital Wallet ដូចជា Bakong Wallet; Robotic Advisory; ការស្នើកម្ចីអនឡាញ; ការទូទាត់អនឡាញជាដើម។ បន្ថែមលើនេះ កាលពីដើមខែកក្កដា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ដំណើការប្រព័ន្ធ KHQR ដើម្បីចូលរួមផ្តល់ភាពងាយស្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាជំរុញនវានុវត្តន៍បច្ចេក វិទ្យាហីរញ្ញវត្ថុ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងស្រុក។
បើយោងតាមលោក ជា ចាន់តូ ទេសាភិ បាល ធនាគារ ជាតិ នៃ កម្ពុជា (NBC) ធ្វើ ឡើង ក្នុង វេទិកា ហិរញ្ញវត្ថុ SME សកល នៅ រាជធានី ភ្នំពេញ នៅ ថ្ងៃទី ១៨ ខែ កញ្ញាបាន គូស បញ្ជាក់ ថា ការ ទូទាត់ តាម ប្រព័ន្ធ ឌីជីថល អាច នាំ មក នូវ ការ សន្សំ ថ្លៃ ដើម យ៉ាង ច្រើន សម្រាប់ សហ គ្រាស ធុន មីក្រូ តូច និង មធ្យម (MSMEs) ដែល មិន ត្រឹម តែ ទាក់ ទង នឹង ការ សម្រួល ដល់ ដំណើរ ការ គ្រប់ គ្រង សាច់ ប្រាក់ របស់ ពួកគេ ប៉ុណ្ណោះ ទេ ថែម ទាំង ទាក់ ទង នឹង ការ កាត់ បន្ថយ ឱកាស ក្នុង ការ ក្លែង បន្លំ ឬ អំពើ ពុក រលួយ ដែល អាច កើត មាន ផង ដែរ ។
លោក បាន ឱ្យ ដឹង ថា MSMEs ដើរ តួនាទី យ៉ាង សំខាន់ ក្នុង សេដ្ឋកិច្ច ពិភព លោក ជា ពិសេស នៅ ក្នុង ប្រទេស កំពុង អភិវឌ្ឍន៍ ។ ជា ឧទាហរណ៍ នៅ ប្រទេស កម្ពុជា សហគ្រាស ធុន មីក្រូ តូច និង មធ្យម មាន ចំនួន ៩៩ ភាគ រយ នៃ សហគ្រាស កម្ពុជា ហើយ រួម ចំណែក ជាង ៧០ ភាគរយ ដល់ ការងារ និង ៥៨ ភាគរយ ដល់ ផលិត ផល ក្នុង ស្រុក សរុប (GDP) ។
លោក បន្ត ថា សហគ្រាស ធុន មីក្រូ តូច និង មធ្យម គឺ ជា កត្តា ជំរុញ ដ៏ សំខាន់ នៃ ការងារ សមរម្យ និង ភាព ជា សហ គ្រិន សម្រាប់ ស្ត្រី និង ការ បង្កើត ប្រាក់ ចំណូល សម្រាប់ ប្រជាជន ដែល ងាយ រងគ្រោះ រួម ចំណែក ដល់ វិបុលភាព រួម គ្នា កំណើន សេដ្ឋ កិច្ច បរិយា ប័ន្ន ផលិតកម្ម និង ការ ប្រើ ប្រាស់ ប្រកប ដោយ និរន្តរភាព និង ការ កាត់ បន្ថយ ភាព ក្រីក្រ និង វិសម ភាព ។
លោក បាន បញ្ជាក់ ថា ៖« ការរីក រាល ដាល ជំងឺ កូ វីដ ១៩ បាន ព ន្លឿ ន ការធ្វើ ឌី ជី ថ លូ ប នីយកម្ម នៃ ការ ទូទាត់ ។ យោងតាម ស្ថិតិ សៀវភៅ ក្រហម ចុង ក្រោយ បំផុត ពី ធនាគារ សម្រាប់ គណៈ កម្មាធិកា រទូ ទាត់ អន្តរជាតិ ស្តីពី ការ ទូទាត់ និង រចនា សម្ព័ន្ធ ទីផ្សារ អ្នក ប្រើប្រាស់ បាន ផ្លាស់ប្តូរ ពី សាច់ ប្រាក់ រូបវន្ត ទៅជា ការទូទាត់ ឌីជីថល និង ការទូទាត់ និម្មិត បច្ចេកវិទ្យា» ។
លោក បញ្ជាក់ ថា ៖ « ដោយ ទទួល ស្គាល់ សក្តានុ ពល ដ៏ ធំ នៃ ការ ទូទាត់ តាម ឌីជីថល ធនាគារជាតិ នៃ កម្ពុជា (NBC) នា ពេល ថ្មីៗ នេះ បាន ដាក់ ឱ្យ ប្រើ ប្រាស់ BAKONG ដែលជា ប្រព័ន្ធ ទូទាត់ ជាតិ ផ្អែកលើ បច្ចេក វិទ្យា Blockchain ដែល មាន គោល បំណង ផ្តល់ជូន នូវ សេវា កម្ម ទូទាត់ ដែល មាន តម្លៃ ទាប សុវត្ថិភាព រហ័ស និង ងាយ ស្រួល ដល់ ប្រជាជន និង អាជីវកម្ម ខ្នាតតូច នៅ កម្ពុជា » ៕ ដោយ:យុទ្ធ វិរ: