អភិបាលរងខេត្តកំពង់ធំ អញ្ជើញចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន ៣០០គ្រួសារ នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លោកបណ្ឌិត ពិន សុវណ្ណា ប្រធានក្រុមហ៊ុន ធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន លោក លោកស្រីបុគ្គលិកក្រុមហ៊ុន លោកអភិបាលស្រុក និងមន្ត្រីរាជកា របានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន ៣០០គ្រួសារ ជាអំណោយរបស់ក្រុមហ៊ុន ធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ស្វាយ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ក៏បានអរគុណដល់ លោកបណ្ឌិត ពិន សុវណ្ណា ប្រធានក្រុមហ៊ុនធីវ៉ាយឌីស៊ីអ៉ិនវេសម៉ិន ដែលបានលះបង់ពេលវេលា និងនាំយកអំណោយសប្បុរសជន ដើម្បីយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀងចំនួន ៣០០គ្រួសារដែលមកពី ឃុំត្រពាំងឬស្សីចំនួន ២៥១គ្រួសារ និងឃុំត្បែងចំនួន ៥៩គ្រួសារ នាពេលនេះ។

លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែរក្សាអនាម័យបីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នានៅមណ្ឌលសុខភាពនៅជិតផ្ទះបងប្អូន និងសូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយសប្បុរសជន ពីក្រុមហ៊ុន ធីវ៉ាយឌីស៊ី អ៉ិនវេសម៉ិន រួមមាន អង្ករចំនួន ៦០០០គីឡូក្រាម ត្រីខចំនួន ៣០០យួរ ទឹកត្រី ចំនួន ៣០០យួរ ទឹកស៊ីអ៊ីវចំនួន ៣០០យួរ និងប៊ីចេងចំនួន ៦០០កញ្ចប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ៕ ដោយ ៖ ប៊ុន រដ្ឋា

ads banner