កម្មករធ្វើការ នៅទីក្រុង Zhengzhou ដែលកំពុងរងការរាតត្បាត ដោយជំងឺកូវីដ-១៩ នាំគ្នាភៀសខ្លួន ទៅកាន់ទីក្រុងផ្សេង

ចិន:កម្មករ ជា ច្រើន ដែល ធ្វើ ការ នៅ តាម បណ្ដា រោងចក្រ នានា ក្នុង ទីក្រុង Zhengzhou កំពុង នាំ គ្នា ភៀស ខ្លួន ទៅ កាន់ ទីក្រុង ផ្សេង ៗ ដែល នៅ ក្បែរ ខាង បន្ទាប់ ពី ទីក្រុង Zhengzhou រក ឃើញ កំណើន យ៉ាង គំហុក នៃ ករណី ឆ្លង ជំងឺ កូវីដ -១៩ ។ គិត ត្រឹម រយៈ ពេល ៧ ថ្ងៃ ចុង ក្រោយ នេះ ទីក្រុង Zhengzhou ដែល ជា បេះដូង នៃ ខេត្ត Henan បាន រាយការណ៍ ពី ករណី ឆ្លង កូវីដ -១៩ ចំនួន ១៦៧ ករណី ដែល ចំនួន នេះ កើន ឡើង យ៉ាង ខ្លាំង បើ ធៀប នឹង រយៈ ពេល ដូច គ្នា កាល ពី ពីរ សប្ដាហ៍ មុន ដែល មាន ចំនួន ករណីឆ្លង តែ ៩៧ ករណី ប៉ុណ្ណោះ ។

ប្រឈម នឹង ការ ភៀស ខ្លួន របស់ កម្មករ ទាំង ឡាយ ចេញ ពី ទីក្រុង Zhengzhou អាជ្ញាធរ នៅ តាម បណ្ដា ខេត្ត ជិត ខាង និង នៅ ភាគ កណ្ដាល ប្រទេស ចិន បាន នាំ គ្នា ប្រញាប់ ប្រញាល់ បង្កើន ការ ប្រុង ប្រយ័ត្ន ខ្ពស់ ដោយ បាន រៀបចំ ផែនការ ដាក់ ឱ្យ នៅ ដាច់ ដោយ ឡែក នូវ កម្មករ ទាំង ឡាយ ណា ដែល ភៀស ខ្លួន ពី ទីផ្សេង មក កាន់ ទីក្រុង របស់ ខ្លួន ដើម្បី បង្ការ ឱ្យ បាន នូវ ការ ឆ្លង រាត ត្បាត ទ្រង់ ទ្រាយ ធំ នៃ ជំងឺ កូវីដ -១៩។ ក្រោមគោលនយោបាយសូន្យ-COVID ដ៏តឹងរ៉ឹងបំផុត អាជ្ញាធរ ប្រទេសចិន នៅ តាម មូលដ្ឋាននានា ត្រូុវ បាន តម្រូវឱ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីលុបបំបាត់ការផ្ទុះឡើងណាមួយនៃ ជំងឺ កូវីដ -១៩ ហើយ វិធានការទាំង នោះ គ្មាន ការ លើក លែង អ្វី ទាំង អស់។

នៅ ទីក្រុង Zhengzhou កាល ពី ថ្ងៃទី 19 ខែតុលា ក្រុមហ៊ុន Foxconn ដែល ជាផលិតទូរសព្ទឱ្យ ក្រុមហ៊ុន Apple បានហាមឃាត់ការទទួលទានអាហារនៅអាហារដ្ឋានទាំងអស់ ហើយតម្រូវឱ្យកម្មករយកអាហារទៅ ទទួល ទាន នៅក្នុងអន្តេវាសិកដ្ឋានរបស់ពួកគេ ប៉ុន្តែត្រូវ ធានាឱ្យ បាន នូវ ដំណើរការ ធម្មតា នៃ សង្វាក់ ផលិតកម្ម។ គេ មិន ទាន់ មានការ បញ្ជាក់ ណាមួយ ពី ក្រុមហ៊ុន Foxconn នៅ ឡើយ ទេ ថា មាន ការ ឆ្លង ជំងឺ កូវីដ -១៩ នៅ ក្នុង រោងចក្រ របស់ ខ្លួន ឬ ក៏ យ៉ាង ណា ប៉ុន្តែ មាន សេចក្ដី រាយការណ៍ ថា កម្មករ ធ្វើការ នៅ រោងចក្រ នៃ ក្រុមហ៊ុន Foxconn ជា ច្រើន បាន ចាកចេញ ពី អន្តេវាសិកដ្ឋាន របស់ ក្រុមហ៊ុន ត្រឡប់ ទៅ ផ្ទះ សម្បែង របស់ ខ្លួន វិញ ។

កាលពីល្ងាចថ្ងៃសៅរ៍ ទី ២៩ ខែ តុលា អាជ្ញាធរ នៃទីក្រុងនានានៅជិតទីក្រុង Zhengzhou រួមមាន Yuzhou, Changge និង Qinyang ក៏ដូចជាស្រុក Weiqu និងស្រុក Xihua ក្នុងទីក្រុង Xuzhou បានជំរុញឱ្យកម្មករ Foxconn រាយការណ៍ទៅអាជ្ញាធរក្នុងតំបន់ជាមុន អំពីផែនការត្រឡប់ទៅផ្ទះវិញ។ នេះ បើ យោង តាម លិខិតដាច់ដោយឡែកពីគ្នារបស់ អាជ្ញាធរ ទាំង នោះ ផ្ញើទៅកាន់កម្មករ Zhengzhou Foxconn តាម រយៈ ប្រព័ន្ធផ្សព្វផ្សាយសង្គមរៀងៗខ្លួន៕ ដោយ:កែវ កិរិយា

ads banner