កូរ៉េខាងត្បូងប្តេជ្ញាស៊ើបអង្កេតយ៉ាងហ្មត់ចត់លើការរត់ជាន់គ្នានៃពិធីបុណ្យ Halloween

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានសន្យា នាថ្ងៃចន្ទនេះថា ការស៊ើបអង្កេតត្រូវឲ្យហ្មត់ចត់ លើពិធីបុណ្យ Halloween នៅចុងសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង១៥០ នាក់នៅក្នុងរដ្ឋធានីសេអ៊ូល។

លោក Han បាននិយាយនៅក្នុងសុន្ទរកថា ក្នុងអំឡុងពេលបើកផ្នែកនៃកិច្ចប្រជុំដែលត្រូវបានផ្សាយផ្ទាល់ថា រដ្ឋាភិបាលនឹងធ្វើការផ្លាស់ប្តូរជាចាំបាច់ ដើម្បីការពារ ទប់ស្កាត់ ឧបទ្ទវហេតុបែបនេះកុំឱ្យកើតឡើងម្តងទៀត។

យុវជនភាគច្រើនបានស្លាប់ នៅពេលដែលហ្វូងមនុស្សបានហក់ឡើងនៅតាមដងផ្លូវនានា ក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ក្នុងអំឡុងពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍ ដែលបង្កឱ្យមានការកាន់ទុក្ខជាតិ និងការស្វែងរកមូលហេតុឲ្យពិតប្រាកដ ដែលបណ្តាលឲ្យមានសោកនាដកម្មនេះ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner