សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ប្រើដុំថ្មគប់វាយប្លន់ម៉ូតូ មិនបានសម្រេច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៧នាក់ បានធ្វើសកម្មភាព ព្រួតវាយជនរងគ្រោះចំនួន ០២នាក់ បំណងប្លន់យកម៉ូតូ តែមិនបានសម្រេច បង្កការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកឯ បក្ខពួកផ្សេងទៀត នាំគ្នាគេចខ្លួនបាត់។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ទី១-ឈ្មោះ ហាក់ សុខហុង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ។ និងជនរងគ្រោះ ទី២-ឈ្មោះ សាន់ ស៊ីម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ។ ទាំង២នាក់ ស្នាក់នៅឃ្លាំងលេខ៣៦៦ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណេកឯ ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ស្រស់ ទុន បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីធ្វើការសាកសួររកបក្ខពួក ដែលនៅសេសសល់ និងស្វែងរកចាប់ខ្លួន យកមកដាក់ទោសតាមច្បាប់៕ ដោយ៖ ឆៃហួត និងប៊ុនធី