ហុងដា DREAM បញ្ចេញម៉ូតូសេរីថ្មីផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ
ភ្នំពេញ៖ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។
លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ន។ ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM វត្តមានតារាល្បីៗ និងនៃគូសហការ ក៏ដូចជាដេប៉ូចែកចែកត្រូវបានអញ្ចើញអោយចូលរួម នៅក្នុងមហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ ផងដែរ។ ដោយ៖ ង៉ាន់ ទិត្យ




