ទេសចររុស្ស៊ីធ្វើដំណើរតាមយន្តហោះហើរត្រង់ទៅភូកេត ប្រទេសថៃជាលើកដំបូង

បាងកក៖ ជើងហោះហើរត្រង់ពីរុស្សី ទៅភូកេតតំបន់ទេសចរណ៍ដ៏ មានប្រជាប្រិយភាពរបស់ប្រទេសថៃបានដំណើរការ កាលពីថ្ងៃ អាទិត្យទី៣០ខែតុលា ដោយជំរុញការមកដល់របស់ភ្ញៀវទេសចរ នៅលើកោះសម្រាប់ថ្ងៃឈប់សម្រាក នាភាគខាងត្បូង។

ក្រុមហ៊ុនអាកាសចរណ៍ Ikar Airlines ជើងហោះហើរ EO3477 ពីអាកាសយានដ្ឋាន Sheremetyevo នៃប្រទេសរុស្ស៊ី (ទីក្រុង ម៉ូស្គូ) បានចុះនៅអាកាសយានដ្ឋានអន្តរជាតិភូកេត នៅម៉ោង ប្រហែល ១:៣០ រសៀល ជាមួយនឹងអ្នកដំណើរ ៤៤៩ នាក់នៅ លើយន្តហោះ។
អ្នកទេសចររុស្ស៊ីត្រូវបានទទួលស្វាគមន៍យ៉ាងពិសេសដោយបុគ្គលិកព្រលានយន្តហោះ ដែលដឹកនាំដោយបុគ្គលិករដ្ឋបាល Pongsak Srimai ។
ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិរុស្ស៊ី Aeroflot ក៏បានបន្តជើង ហោះហើរត្រង់របស់ខ្លួនរយៈពេលប្រាំបួនម៉ោង ពីទីក្រុងមូស្គូ ទៅកាន់ភូកេត កាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីចំនួនបីបានកំណត់ពេលហោះហើរត្រង់ទៅកាន់ភូកេត ដើម្បីបម្រើតម្រូវការនៅក្នុងប្រទេសរុស្ស៊ី ក្នុង អំឡុងរដូវកាលខ្ពស់ នាពេលខាងមុខ។

អាកាសយានដ្ឋានភូកេតរំពឹងថា នឹងមានអ្នកមកដល់ប្រហែល ៣០០០០ នាក់ក្នុងមួយថ្ងៃ អំឡុងខែវិច្ឆិកានេះ៕
ប្រភពពី The Nation, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner