ពិព័រណ៍មុខរបរ ឆ្នាំ២០២២ រៀបចំឡើងដើម្បីបណ្ដុះគំនិតបង្កើតមុខរបរ និងការបង្កើតអាជីវកម្ម

ភ្នំពេញ៖ ពិព័រណ៍មុខរបរឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅចុងសប្តាហ៍នេះ រយៈពេល ២ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីតាំង Factory Phnom Penh ។ ពិព័រណ៍មុខរបរនេះ រៀបចំឡើងក្នុងគោលដៅសំខាន់គឺដើម្បីឱ្យអ្នកចូលរួមទទួលបានចំណេះដឹង និងបណ្ដុះគំនិតឱ្យអ្នកចូលរួមបង្កើតមុខរបរ និងអាជីវកម្មដោយខ្លួនឯង ជាមួយនិងភាពជឿជាក់ និងបង្កើតជាយីហោស្នាដៃខ្មែរពិត ដើម្បីជម្រុញដល់ការបង្កើនផលិតភាពជាតិ និងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ។

លោក សំ កុសល ជានាយកប្រតិបត្តិក្រុមហ៊ុន Baksey Media ជាអ្នករៀបចំឱ្យមានពិព័រណ៍នេះឡើងបញ្ជាក់ថា ពិព័រណ៍នេះ ពុំមែនជាពិព័រណ៍ដែលលក់ត្រឹមផលិតផលនោះទេ តែពិព័រណ៍នេះគឺរៀបចំឡើងក្នុងគោលដៅសំខាន់ និយាយពីមុខរបរ បញ្ជាក់ពីប្រភេទមុខរបរ និងមានការរៀបចំនូវការចែករំលែកចំណេះដឹងផ្ទាល់ពីម្ចាស់អាជីវកម្ម ក្រុមហ៊ុន ពីបទពិសោធន៍ ក៏ដូចជាភាពជោគជ័យរបស់ខ្លួន ។

លោកបន្តថា អ្នកចូលរួមត្រូវស្វែងយល់ ចាប់យកពីគំនិតនៅពីក្រោយផលិតផលដែលដាក់បង្ហាញ នោះគឺគំនិតក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួន ដែលមានភាពឆ្នៃប្រឌិត សម្រាប់ខ្លួនឯង។

គួរបញ្ចាក់ថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ មានក្រុមហ៊ុនប្រមាណ៦០ ចូលរួមដាក់បង្ហាញផលិតផលនៅតាមស្តង់អាជីវកម្មរៀងៗខ្លួន ក៏ដូចជាមានការចែកសៀវភៅពាក់ព័ន្ធនឹងការធ្វើជំនួញជាច្រើនក្បាល នឹងសិក្ខាសាលាចែករំលែកបទពិសោធន៍អាជីវកម្មពីមានវាគ្មិនជាតិអន្តរជាតិជាច្រើនរូបផងដែរ ៕ ដោយ ៖ ង៉ាន់ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner