មេបញ្ជាការកងទ័ពជើងគោក ផ្តល់អំណោយសម្ភារៈបរិក្ខាប្រើប្រាស់ ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា បានឧបត្ថម្ភសម្ភារៈ បរិក្ខាជាច្រើនមុខ ជូនដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចំបាច់នៅក្នុងអង្គភាព ។

ការផ្តល់ជូននូវអំណោយជាសម្ភារៈប្រើប្រាស់ជាច្រើនមុខទាំងនោះ បានធ្វើឡើងតាមរយៈក្រុមការងាររបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ តន់ ញាន បានថ្លែងឲ្យដឹងថា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំង លោកជំទាវ ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ជាច្រើនមុខ ជូនដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ទុកប្រើប្រាស់ទៅតាមតម្រូវការចាំបាច់នៅក្នុងអង្គភាព។

លោកឧត្តមសេនីយ៍ទោ តន់ ញាន បានបញ្ជាក់ថា សម្ភារៈដែលត្រូវទទួលបាន រួមមាន៖ គោយន្តកន្ត្រៃ និងរ៉ឺម៉ក ១៤គ្រឿង ,ម៉ាស៊ីនភ្លើង ២គ្រឿង ,ម៉ាស៊ីនបូមទឹក ៣គ្រឿង និងវិទ្យុKenwood ២១ឈុត ផងដែរ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា តាងនាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរព ថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនដល់អង្គភាពតំបន់ប្រតិបត្ដិការសឹករងឧត្តរមានជ័យ ដើម្បីចែកជូនដល់តាមបណ្ដាអង្គភាព ចំណុះតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ៕ ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner