សមត្ថកិច្ចជំនាញ បង្ហាញមុខជនសង្ស័យ ១០នាក់ ពាក់ព័ន្ធករណីប្លន់ ប្រើអំពើហឹង្សា ក្នុង២ករណីផ្សេងគ្នា

ភ្នំពេញ ៖ ក្រុមជនសង្ស័យវាយប្លន់ ទទួលផលចោរកម្ម និងអំពើហឹង្សា ដោយចេតនាចំនួន១០នាក់ ក្នុង២ករណី ផ្សេងគ្នា ក្នុងពេលតែមួយ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនបានកោសក់ និងធ្វើការបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ១០នាក់ មាន២ករណីផ្សេងគ្នា ក្នុងនោះ ករណីទី១ លួចមានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តហឹង្សា (ព្រួតគ្នាយកដាវកាំបិតកាប់ទៅលើជនរងគ្រោះ ប្លន់យកម៉ូតូ) និងទទួលផលចោរកម្មចំនួន៧នាក់។ ករណីទី២ អំពើហឹង្សា ដោយចេតនាមានស្ថានទង្ងន់ទោស (ដោយជិះម៉ូតូបំបុកជនរងគ្រោះ រួចនាំគ្នាយកមួកសុវត្តិភាព ដៃ ជើងព្រួតគ្នាវាយទៅលើជនរងគ្រោះ) ចំនួន៣នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ ក្នុង២ករណីផ្សេងគ្នា ខាងលើនេះ បន្ទាប់ពីបង្ហាញមុខជាសាធារណៈរួចហើយ សមត្ថកិច្ចជំនាញ និងបញ្ជូននាំខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner