ក្រសួងបរិស្ថាន បានរៀបចំបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងបរិស្ថានបានរៀបចំបើក«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ដែលបានប្រព្រឹត្តិឡើង ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន ។

ថ្លែងក្នុងពិធី នារសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា៖វិធានបទសំខាន់ៗក្នុងសន្និបាទនេះគឺបានផ្តោតទៅលើបញ្ហាជាច្រើនដូចជា៖បញ្ហាការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មទៅលើរដ្ឋបាល, គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈកការ ,មូលដ្ឋានលិខិតគតិយុត្តផ្ទេរមុខងារវិស័យបរិស្ថាន ,មូលដ្ឋានលិខិតគតិយុត្តផ្ទេរមុខងារវិស័យបរិស្ថាន,គោលការរណ៍នៃការផ្ទេរមុខងារជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថាបច្ចុប្បន្នបរិស្ថានក្នុងពិភពលោកមានការប្រែបម្រួលខ្លាំង។ហេតុនេះនៅកម្ពុជាក្រសួងបានកាត់បន្ថយបញ្ហាផ្លាស់ស្ទិចដែលជាកត្តាមួយសំខាន់ផងដែរក្នុងការគ្រប់គ្រងបរិស្ថាន។ជាមួយគ្នានេះសុខសន្តិភាពក៏ជាកត្តាមួយសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងក៏ដូចជាការអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា រដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្តបានល្អប្រសើរជាងមុនដោយសារការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីការធ្វើទំនើបកម្មរដ្ឋបាលដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានការរីកចម្រើន ។ ពិសេសការដាក់ចេញនូវគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈកការ ក៏ជារឿងមួយសំខាន់ផងដែរក្នុងការអនុវត្តការងារឱ្យល្អប្រសើរនិងកាន់តែមានប្រសិទ្ធភាព។ក្នុងនេះមានការផ្ទេរអំណាច ការគ្រប់គ្រង ការប្រឡងប្រណាំង ការការផ្ទេរអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដោយបញ្ជាក់ថា “ការអនុវត្តនូវការលក់កាបូននឹងធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរជីវភាពគ្រួសារបន្តបន្ទាប់។ក្នុងនេះកូនរបស់បងប្អូនសហគមន៍មួយចំនួនបានចេញទៅរៀនក្រៅប្រទេស។ហេតុនេះឃើញថាកូនសហគមន៍នឹងបានបញ្ឈប់ការចូលចូលព្រៃកាប់ឈើ និងបរបាញ់សត្វជាដើម។

ឯកឧត្តមបានប្រសាសន៍ថា៖ចំពោះសុខសន្តិភាពនយោបាយទាក់ទិននឹងបរិស្ថានគឺក្រសួងបានអនុវត្តដោយបានទទួលនូវផ្លែផ្កាគួរជាទីគាប់ប្រសើរ និងក្រសួងកំពុងជំរុញឱ្យការអនុវត្តនេះកាន់តែប្រសិទ្ធភាពបន្ថែមទៀតតាមរយៈការអនុវត្តនៅឆ្នាំ២០២២៣ខាងមុខ។

ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ៣១ខែតុលាឆ្នាំ ២០២២នេះថា៖ក្នុងសរសរស្តម្ភចំនួន៤ក្រសួងបរិស្ថានបានធ្វើកិច្ចការងារគឺទី ១ពាក់ព័ន្ធទៅនឹង កិច្ចគាំពារបរិស្ថាន, ទី២គឺការគ្រប់គ្រងធនធានធម្មជាតិ ,ទី៣គឺការអភិរក្សជីវចម្រុះនិងទី៤ការអភិវឌ្ឍន៍ដោយចិរភាព។

ឯកឧត្តមបានមានប្រសាសន៍ដែរថាក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣នឹងពិនិត្យទៅលើការងារនិងសមិទ្ធផលដែលសម្រេចបាននាឆ្នាំ កន្លងទៅបញ្ហាប្រឈមជាមួយដំណោះស្រាយដែលនឹងត្រូវដាក់អនុវត្តដើម្បីបម្រើវិស័យបរិស្ថាននិងធនធានធម្មជាតិរបស់យើងនៅថ្ងៃខាងមុខ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner