បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំងបន្តសកម្មភាពទៅបម្រើប្រជាជន
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងពិភពលោក នៅក្នុងតំបន់ និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងទាំងអស់ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទដើម្បីអនុវត្តឱ្យទទួលបានជោគជ័យនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើងនៅតាមមូលដ្ឋាន និងត្រូវបន្តរួមគ្នាទៅបម្រើប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅតាមមូលដ្ឋាននានា ដោយអនុវត្តតាមទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន និងធ្វើអ្វីៗ ដើម្បីប្រជាជន ៕ដោយ ប៊ុន រដ្ឋា