មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំយុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាន់ទី១ នៅសាលាភូមិន្ទរដ្ឋបាល ដើម្បីអភិវឌ្ឍមត្ថភាព រយៈពេលបីខែ

ភ្នំពេញ៖ មន្ត្រី ជាន់ ខ្ពស់ ក្រសួង អប់រំ យុវជន និង កីឡា ចំនួន ៩២រូប ក្រោម ឱវាទ ទីស្ដីការ ក្រសួង ចាប់ ពី អនុប្រធាន នាយកដ្ឋាន រហូត អគ្គនាយក នឹង ត្រូវ ទទួល បាន វគ្គ ប ណ្តុះ បណ្ដាល អភិវឌ្ឍ សមត្ថ ភាព រយៈពេល ១២០ម៉ោង (០៣ខែ) នៅ សាលា ភូមិន្ទ រដ្ឋ បាល។

វគ្គ បណ្តុះបណ្តាល នេះ រៀបចំ ឡើង ក្នុង គោលបំណង
១-ធ្វើ ទំនើបកម្ម អង្គភាព ដោយ ពង្រឹង សមត្ថភាព មន្ត្រី ស្រប តាម នយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល ។
២-លើកកម្ពស់ ការ អភិវឌ្ឍ ចំណេះដឹង មន្ត្រី ជាន់ ខ្ពស់ របស់ ក្រសួង អប់រំ យុវជន និង កីឡា ដើម្បី ឆ្លើយ តប ទៅ នឹង ការ វិវត្តន៍ នៃ ការងារ ក្នុង ក្របខ័ណ្ឌ អភិបាល កិច្ច ឌីជីថល នៃ រដ្ឋបាល ថ្នាក់ ជាតិ ។
៣-រៀបចំ និង ផ្ដល់ ការ បណ្ដុះ បណ្ដាល ដោយ ឡែក ដើម្បី ពង្រឹង សមត្ថភាព មន្ត្រី ឲ្យ សម ស្រប ទៅ នឹង តម្រូវ ការ នៃ ការ គ្រប់ គ្រង កិច្ច ការ រដ្ឋ បាល ទូ ទៅ របស់ ក្រសួង អប់រំ យុវជន និង កីឡា ។

ឯកឧត្ដម ណាត ប៊ុន រឿន រដ្ឋលេខាធិការ និង ជា ប្រធាន ក្រុម ការងារ កំណែ ទម្រង់ រដ្ឋបាល សាធារណៈ របស់ ក្រសួង អប់រំ យុវជន និង កីឡា បាន ថ្លែង អំណរ គុណ ដល់ ថ្នាក់ ដឹកនាំ និង សហការី សាលា ភូមិន្ទ រដ្ឋបាល ដែល បាន រៀបចំ វគ្គ បណ្តុះ បណ្តាល ដ៏ មាន សារៈសំខាន់ នេះ ដើម្បី ឆ្លើយ តប នឹង កំណែទម្រង់ រដ្ឋបាល សាធារណៈ ជាពិសេស លើកកម្ពស់ សមត្ថភាព ដល់ មន្ត្រី ជាន់ ខ្ពស់ ក្រសួង ដើម្បី អនុវត្ត ការងារ គ្រប់ គ្រង នៅ តាម អង្គភាព រៀង ៗ ខ្លួន ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់ ស្របតាម បរិវត្ត កម្ម ឌីជីថល ក្នុង វិស័យ អប់រំ ដោយ ត្រូវ មាន ភាព ជា ដឹកនាំ -នវានុវត្តន៍ ចក្ខុវិស័យ- ផែនការ ឆ្លាត វៃ និង ត្រូវ ធ្វើ យ៉ាង ណា ឲ្យ ស្ថាប័ន និង សង្គម ទទួល ស្គាល់ ។

ឯកឧត្ដម យក់ ប៊ុន ណា រដ្ឋលេខាធិការ ប្រចាំការ និង ជា នាយក សាលា ភូមិន្ទ រដ្ឋបាល នៃ ក្រសួង មុខងារ សាធារណៈ បាន បញ្ជាក់ ថា កម្មវិធី បណ្តុះ បណ្តាល មន្ត្រី រាជការ នៃ ក្រសួង អប់រំ យុវជន និង កីឡា រៀបចំ តាម តម្រូវ ការ ចាំបាច់ ឈរ លើ គោលដៅ ជា សារវន្ត នៃ កំណែ ទម្រង់ រដ្ឋបាល សាធារណៈ និង កម្មវិធី កំណែ ទម្រង់ ការ គ្រប់គ្រង ហិរញ្ញ វត្ថុ សាធារណៈ ដែល ជា ផ្នែក ដ៏ សំខាន់ នៃ អភិបាល កិច្ច ល្អ ដែល ជា ឆ្អឹងខ្នង នៃ កំណែ ទម្រង់ រដ្ឋ ស៊ីជម្រៅ ដោយ ផ្អែក លើ ផែន ការ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់ រាជ រដ្ឋាភិ បាល នៃ ព្រះ រាជាណាចក្រ កម្ពុជា។ ឯកឧត្ដម បាន បន្ត ថា ការ បណ្តុះ បណ្តាល ថ្នាក់ ដឹកនាំ និង មន្ត្រី ជាន់ខ្ពស់ ពាក់ព័ន្ធ អំពី រដ្ឋបាល សាធារណៈ ទំនើប ការ កសាង ភាព ជា អ្នក ដឹកនាំ គំរូ គឺជា ចំណែក ដ៏ មាន សារៈសំខាន់ មិន អាច ខ្វះ បាន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner