មេបញ្ជាការកងទ័ពជើងគោក ផ្តល់បរិក្ខាប្រើប្រាស់ជាច្រើនប្រភេទ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភបរិក្ខាជាច្រើនមុខ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចំបាច់នៅក្នុងអង្គភាព និងនៅក្នុងពេលបំពេញភារកិច្ចការពារបុព្វហេតុជាតិ មាតុភូមិកម្ពុជា ។

ការផ្តល់ជូនអំណោយនេះ បានធ្វើឡើងតាមរយៈក្រុមការងាររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនប្រទេសថៃ ។

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម ថ្លែងថា ការផ្តល់ជំនួយនេះ គឺជាការឆ្លើយតប និងបំពេញសេចក្តីត្រូវការចាំបាច់ របស់កងពលពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ សម្រាប់បម្រើការងារប្រចាំថ្ងៃ ការងារចុះជួយសង្គ្រោះគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ និងការងារពង្រឹងលើវិស័យការពារជាតិ។

លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ថា អំណោយជាសម្ភារៈប្រើប្រាស់ ដែលអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ទទួលបាននាពេលនេះ រួមមាន៖ គោយន្ត និងរ៉ឺម៉កសណ្ដោង ៨គ្រឿង/ឈុត ,ម៉ូតូ ១១គ្រឿង ,វិទ្យុទាក់ទង Kanwood ១៥គ្រឿង/ឈុត, និងស័ង្កសីចំនួន ៧ពាន់សន្លឹក ។

លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ទៀតថា លោកនឹងធ្វើការបែងចែកអំណោយទាំងនេះ ទៅតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ ដើម្បីយកទៅប្រើប្រាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner