លោក អនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អតីតយុទ្ធជនសោធន៍និវត្តន៍ បានទទួលផ្ទះថ្មីមួយខ្នង ទី២២០ អំណោយ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ខេត្តកំពង់ធំ៖ លោក អនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អតីតយុទ្ធជនសោធន៍និវត្តន៍ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី២២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្ត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីចុះប្រគល់ខ្នងផ្ទះទី២២០ ជូនលោកអនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អាយុ៦១ឆ្នាំ អតីតមន្ត្រីនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ និងចូលនិវត្តន៍នៅឆ្នាំ២០១៨ មានភរិយានិងកូន ៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ នៅភូមិវាលអំពឹល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ផ្ទះនេះសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់
ហើយអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលត្រូវផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មី ២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ត្រីខកំប៉ុង ០២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងបាន ផ្តល់ថវិកាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner