រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ សំ សុខធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកសម្ភារដកហូត៖ ក្រាមសថ្លា០១កូនថង់តូច និងទូរសព្ទដៃ១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យជិះម៉ូតូឌុបមកដល់គោលដៅប្រតិបត្តិការ។ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងហៅឲ្យឈប់ត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ