ឃាត់ខ្លួនជនសង្ស័យពីរនាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឯង នៃខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅក្នុងខ្ទម ដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ ព្រឿង ចំណាប់ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ លី មួយហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ។ ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) សរុប២៥កញ្ចប់ (០១កញ្ចប់ថង់ធំល្មម និង២៤កញ្ចប់ថង់តូច)។ ក្រោយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកឯង សាកសួររួចរាល់ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner