នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំសហការជាមួយអង្គការសុខភាពពិភពលោករៀបចំសិក្ខាសាលាតម្រង់ទិសពីការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណេះទូទៅ

ភ្នំពេញ៖ នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការសុខភាពពិភពលោក រៀបចំបើកសិក្ខាសាលាតម្រង់ទិសពីការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណេះទូទៅ នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២២នៅសាលាគរុកោសល្យមធ្យមសិក្សាមតេ្តយ្យមជ្ឈឹម
ក្រោមវត្តមាន លោកជំទាវ សេដ្ឋានីរដ្ឋលខាធិការក្រសួងអប់រំយុវជននិងកីឡានិងមានការចូលពី រួមពីលោកស្រីវេជ្ជបណ្ឌិត Nargiza Khodjaeva តំណាងអង្គការយូណេស្កូ ព្រមទាំងលោកជំទាវ ឯកឧត្ដមថ្នាក់ដឹកនាំ និងក្រុមការងារនាយកដ្ឋានសុខភាពសិក្សា តំណាងមន្ទីរអប់រំ លោកគ្រូអ្នកគ្រូមកពីខេត្តចំនួន៥គឺ ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង។

លោកជំទាវ សេដ្ឋានីរដ្ឋា រដ្ឋលេខាធិការបានមានប្រសាសន៍ថាការបើកសិក្ខាសាលានេះមានគោលបំណងក្នុងគោលបំណង៖១) ផ្សព្វផ្សាយគោលការណ៍ណែនាំប្រតិបត្តិស្តង់ដាស្តីពី ការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថាន សិក្សាចំណេះទូទៅ” ដល់គណៈគ្រប់គ្រង គ្រូបង្គោលសុខភាពសិក្សា និងគ្រូបង្រៀនមុខវិជ្ជា “អប់រំសុខភាព” នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈគោលដៅសិក្សាស្វែងយល់ និងយកទៅអនុវត្តតាម ជំហ៊ានៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រែក្លាយជាគ្រឹះស្ថានសិក្សាលើកកម្ពស់សុខភាព។
២) ពិភាក្សាពីលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យក្នុងការឆ្លើយតបស្តង់ដាទាំង៩ និងសូចនាករស្តង់ដាទាំង២៦ របស់គោលការណ៍ណែនាំប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅ”។
៣) សិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ នៃការអនុវត្តការលើកកម្ពស់សុខភាពសិក្សានៅសាលាបឋមសិក្សាចតុមុខ ដើម្បីប្រែក្លាយសាលារៀនគោលដៅទាំង៥ ជាសាលាគំរូលើកកម្ពស់សុខភាពសិក្សា ក្នុងខេត្តទាំង៥។

ក្នុងឱកាសនេះដែរលោកជំទាវ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលបានសហការជួយគាំទ្រលើការលើកកម្ពស់សុខភាពសិក្សាសម្រាប់វិស័យអប់រំតាំងពីពេលចាប់ផ្ដើមរហូតទទួលបានផ្លែផ្កាជាបន្តបន្ទាប់មកដល់ពេលនេះ បន្ទាប់មកក្រោយបញ្ចប់កម្មវិធី លោកជំទាវក៏បានចែកជូនសម្ភារអនាម័យ និងសម្ភារសង្គ្រោះបឋមជូនដល់សាលាគោលដៅនីមួយៗនៅក្នុងខេត្តទាំង៥ផងដែរ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner