អំណោយសម្តេច ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបន្ថែមដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាព ១៧០គ្រួសារនៅ ២ឃុំរបស់ស្រុកអូជ្រៅ
បន្ទាយមានជ័យ៖ អំណោយរបស់សម្តេច តេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកទៅ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មកស្នាក់នៅទីទួលសុវត្ថិភាពចំនួន ១៧០គ្រួសារនាល្ងាចថ្ងៃទី៣ខែ វិច្ឆកា ឆ្នាំ២០២២ ។
លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅមានប្រសាសន៍ថា៖ ស្រុកអូជ្រៅក៍ដូចជាស្រុកក្រុងនៅខេត្តបន្ទាយនានជ័យ ទទួលការងគ្រោះដោយសាជំនន់ទឹកភ្លៀង និងម្យាងវិញទឹកជំនន់ឆ្លងដែនមកពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋាននិងកសិផលពលរដ្ឋនៅឃុំជាប់ព្រំដែនកម្ពុជាថៃផងដែរ តែជំនន់ឆាប់ស្រកចុះទៅវិញដែលនាំឱ្យផលស្រូវរបស់កសិករទទួលបានផ្លែផ្កាល្អ។
លោក កែវ តារារស្មី លោកកែវតសរាតស្មីបន្តថា ៖ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់មកពីចំនួម២ គឺឃុំសឹង្ហនិងឃុំចង្ហា មាន ១៧០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន ឃីត ១កញ្ចប់ ក្នុងឃីតមាន ១អង្ករ២០គីឡូក្រាម ២មី១កេះ ៣ត្រីខ ១យួ ៤ទឹកស៊ីអ៊ីវ ១យួ ៥ទឹកត្រី១យួ ពិធីធ្វើការចែកនោះនៅក្នុងវត្តអំព៏រវន្តកណ្ដាលឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពីជំនន់ទឹកភ្លៀង មកដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ចាប់ផ្តើមធ្លាក់ខ្យល់ ជំនន់ទឹកភ្លៀងចាប់ផ្តើមស្រកៗបណ្តើរហើយ ទូទាំងក្រុង ស្រុកទាំង៩របស់ខេត្ត ហើយពេលប្រជាពលរដ្ឋមករស់នៅទីទួលសុវត្តិភាពនោះ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញបណ្តើរៗហើយដែរ។ ពេលទឹកជន់កំពង់លិចខ្លាំងនោះ មានប្រជាពលរដ្ឋស្លាប់ដល់ទៅ ១៧នាក់ ដោយសារប្រហែស ក្នុងនោះមានសត្វអសិរពិសចឹកមនុស្ស៤០០ករណី ក្នុង៤០០ករណី ពុំមានមនុស្សស្លាប់ទេ យកទៅពេទ្យសង្គ្រោះទាន់។
ឯកឧត្ដម អ៊ុ រាត្រី បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវ ថែរក្សា សុខភាព និង មាន អនាម័យ ឲ្យ បានល្អ គឺ ហូប ស្អាត ផឹក ស្អាត រស់នៅ ស្អាត ត្រូវ ប្រុងប្រយ័ត្ន សត្វ អ សិរ ពិស ទិច ឬ ខាំ ជាងនេះទៀត ការពារ កូនចៅ តូចៗ មនុស្ស ចាស់ជរា ស្ត្រី មាន ផ្ទៃពោះ កុំ ឲ្យ លេង ឬ ចុះ ទឹក ដោយ គ្មាន មនុស្ស ធំ ពេញកម្លាំង នៅក្បែរ ដើម្បី បង្ការ គ្រោះថ្នាក់ ជាយថាហេតុផងដែរ ៕ ដោយ៖ឃិន គន្ធា

