ជនពាក់ព័ន្ធចំនួន ៤៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៥ នាក់ ( ស្រី ៤ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៦ ករណី នៅ ទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ។

សូមជម្រាប់ថា ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤៥ នាក់ រួម មាន ៖ ជួញដូរ ៩ ករណី ឃាត់ខ្លួន ១៤ នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ខ្លួន ១ នាក់ , បើកបរ ក្រោម ឥ ទ្ឋិ ពល ១ ករណី ឃាត់ខ្លួន ១ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ខ្លួន ២៩ នាក់ ( ស្រី ១ នាក់ ) ។

វត្ថុ តាង ដែល ចាប់ យក បានសរុប ក្នុង ថ្ងៃ ទី ០៣ ខែវិច្ឆិកា រួម មាន ៖ ជាប្រភេទ មេ តំ ហ្វេ តា មីន (Ice) ស្មើរ ៥៤,៥១ ក្រាម និង ១ កញ្ចប់ តូច ។ ជាប្រភេទ មេ តំ ហ្វេ តា មីន (Wy) ស្មើរ ០,៣៦ ក្រាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner