លោក អាបេ ស៊ីនហ្សូ គ្រោងរុះរើគណៈរដ្ឋមន្ត្រីជាថ្មីម្តងទៀតនៅថ្ងៃពុធនេះ
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានសម្រេចធ្វើការរុះរើសមាសភាពនៃគណបក្សកាន់អំណាច LDP ស្របពេលដែលប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជាផលប៉ះពាល់នៃការដំឡើងពន្ធលើការប្រើប្រាស់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែតុលាខាងមុខ ។
សម្រាប់ការផ្លាស់ប្តូរដើម្បីជំនួសរដ្ឋមន្រ្តីចំនួន១៧រូបក្នុងចំណោម១៩រូប នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក អាបេ ខាងលើ គឺជាការរុះរើទ្រង់ទ្រាយធំលើកដំបូងចាប់តាំងពីខែតុលាមក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីរបស់លោក អាបេ និងដៃគូចម្រុះរបស់ខ្លួន គឺគណបក្សកូមេតូ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅរដូវក្តៅ ។
សូមបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អាបេ ស៊ីនហ្សូន នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចបានយូរជាងគេបង្អស់ គិតចាប់តាំងពីលោកបានត្រឡប់មកកាន់តំណែងនេះវិញកាលពីឆ្នាំ២០១២ ៕ធ.ដ