កូរ៉េខាងត្បូងដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងការរឹតត្បិតនាំចេញវត្ថុធាតុដើមរបស់ជប៉ុន

កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទិននឹងការទប់ស្កាត់ការនាំចេញរបស់ជប៉ុន ដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះពាណិជ្ជកម្ម ដែលមិនធ្លាប់មានពីមុនមករវាងប្រទេសជិតខាងអាស៊ីទាំងពីរ ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី យូ ម្យុងហ៊ី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកបានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីការទប់ស្កាត់ការនាំចេញរបស់ជប៉ុន ប្រឆាំងនឹងវត្ថុធាតុដើមសំខាន់ៗចំនួន៣ សម្រាប់បន្ទះឈីប និងអេក្រង់ ។

វិធានការចុងក្រោយនេះរបស់កូរ៉េខាងត្បូង ត្រូវបានធ្វើឡើងបន្ទាប់ពីជប៉ុនបានចាប់ផ្តើមរឹតត្បិតការនាំចេញវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗចំនួន៣ ទៅកាន់កូរ៉េខាងត្បូង ដែលមានសារៈសំខាន់សម្រាប់ការផលិតបន្ទះឈីប និងអេក្រង់ ដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ឧស្សាហកម្មបច្ចេកវិទ្យាឆ្អឹងខ្នងរបស់ទីក្រុងសេអ៊ូល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner