ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ីប្រារព្ធខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អត្ថបទដោយ៖
ជា សេឌី

ភ្នំពេញ៖ស្ថានទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួរនៃប្រទេស ម៉ាឡេស៊ី បានប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២២ នាថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២២ក្រោមវត្តមានលោក ចឺយ វិចិត្តតំណាងស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី។

ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់ឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំប្រទេសម៉ាឡេស៊ីព្រមទាំងអ្នកវិនិយោគទុនអន្តរជាតិជាច្រើននាក់។តាមរយៈ ព្រឹត្តិការណ៍ស្ថានទូតកម្ពុជាក៏បានបង្ហាញនូវវប្បធម៌ដ៏ផូរផង់ របស់ កម្ពុជានិងឆ្លៀតទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យចាប់អារម្មណ៍មកលើសក្ដានុពលផ្នែកសេដ្ឋកិច្ចនៅប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីនោះក្រុមមេធាវី អាស៊ី កម្ពុជា (Asia Cambodia Law Group ហៅកាត់ថា “ACLG”)និងសមាគមបញ្ញវន្ត កម្ពុជាដើម្បី អភិវឌ្ឍន៍ (Cambodia Intellectual for Development Association ហៅកាត់ថា “CIDA”)បានសហការ ជាមួយ ស្ថានទូត កម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ីនាំយកសិល្បករនៃរបាំ បុរាណខ្មែរចម្រុះខ្នាតធំ«រឿងការអភិសេកឡើងគ្រងរាជនៃព្រះបាទជ័យវរ្ម័នទី៧ និងម្ចាស់ក្សត្រី ឥន្ទ្រទេវី» រួមបញ្ចូលគ្នានឹង សិល្បៈ គុណ ខ្មែរល្បុកក្កតោ និងអ្នករាំរបាំបុរាណ ហើយការសម្តែងនេះ បញ្ចប់ដោយរបាំជូនពរដើម្បីថ្វាយព្រះពរដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីក្នុងពិធីឡើងគ្រងរាជ និងជូនពរដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមផងដែរ។

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានលើក ឡើងថា ខួបលើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណា ចក្រកម្ពុជា ស្របនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការ ទូត រវាងកម្ពុជា និងម៉ាឡេស៊ី។ ទន្ទឹមនេះវាក៏ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះផងដែរ៕
ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner