សមត្ថកិច្ចជិះម៉ូតូដេញចាប់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ជ្រុលទៅបុករថយន្តបង្កពីក្រោយ រងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក BMW ជ្រុលម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល កាលពីម៉ោង១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយមិនឈប់ដោះស្រាយបែរជាព្យាយាមបើករត់តែត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមរហូតមកដល់មុចរដ្ឋសភា ធ្វើឲ្យជនជាតិចិនបើកទៅបុករថយន្តមួយគ្រឿងម៉ាក RANGEROVER ដែលចតស្ងៀមពីក្រោយពេញទំហឹង ហើយពេលនោះសមត្ថកិច្ចជិះដេញមកពីក្រោយចាប់ហ្វ្រាំងមិនជ្រុលទៅបុករថយន្តបន្តពីក្រោយរងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមិនចាំម៉ាកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកBMWពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-9993 ធ្វើដំណើរមកពីក្រោយជ្រុលទៅម៉ូតូបណ្តាលឲ្យដួលរងរបួសស្រាល បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ភ្លាមនោះកម្លាំងសម្ថកិច្ចដែលល្បាតប្រទះឃើញក៏ប្រដេញរហូតមកដល់មុខរដ្ឋសភា ទើបរថយន្តបង្កជ្រុលទៅបុកគូទរថយន្តRANGE ROVER  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M 9577 ដែលចតនៅលើចិញ្ចើមផ្លូវពេញទំហឹងរងការខូចខាត ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលប្រដេញពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគូទរថយន្តបង្កទៀតបណ្តាលឲ្យបាក់ជើងម្ខាង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវបានឃាត់ខ្លួន។ រថយន្តត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner