រដ្ឋមន្ត្រីក្រសួងអប់រំអរគុណស្ថាប័នពាក់ព័ន្ធដែលរៀបចំសុវត្ថិភាពប្រឡងបាក់ឌុប
រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតហង់ ជួនណារ៉ុន បានថ្លែងនៅថ្ងៃទី១០កញ្ញានេះ បង្ហាញការអរគុណចំពោះស្ថាប័ន ពាក់ព័ន្ធនានាដែលបានចូលរួមជួយរៀបចំកិច្ចការ ពារសន្តិសុខនិងសុវត្ថិភាពក្នុងការប្រឡងបាក់ឌុបដែល បាន ប្រព្រឹត្តទៅដោយរលូននិងមានរបៀបរៀបរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង អប់រំ បេក្ខជន ប្រលងមធ្យមសិក្សាទុតិយភូមិ បាក់ឌុប នៅឆ្នាំ២០១៩នេះ ជាប់សរុប ៧ម៉ឺន៩ពាន់៥២នាក់ ស្មើនឹង ៦៨.៦២% ដែលចំនួននេះ គឺលើសពីចំនួនប្រឡប់ជាប់កាលពីឆ្នាំ២០១៨ ដែលពេលនោះ មានតែ៦៧.០៧%នោះទេ (សម្លេង១និង២៨)
យោងតាមការប្រកាសបេក្ខជននិទ្ទេស Aក្នុង២០១៩នេះមាន ៤៤៣នាក់ ដែលច្រើនជាងឆ្នាំមុន៣៥នាក់… បេក្ខ ជននិទ្ទេស B មាន២ពាន់៤៣០នាក់ច្រើនជាងឆ្នាំមុន២០៨នាក់… ចំណែកបេក្ខជន និទ្ទេស C ៥ពាន់៨៤៧ នាក់ តិចជាង ឆ្នាំមុនចំនួន១៩៤នាក់… បេក្ខជន និទ្ទេស D ១ម៉ឺ៤ពាន់១០០នាក់ តិចជាងឆ្នាំមុន១ពាន់៨០នាក់… និង បេក្ខជននិ ទ្ទេស E ៥ម៉ឺន៦ពាន់២៣២នាក់ច្រើនជាងឆ្នាំមុន៤ពាន់៤៩នាក់។ យោងតាមតួលេខប្រកាស ខេត្តដែល គ្មានបេក្ខជនជាប់និទ្ទេស A មាន៤ខេត្តគឺខេត្តព្រះវិហារ, ស្ទឹងត្រែង, ប៉ៃលិននិងខេត្តកែប។ ខេត្តដែលទទួលបាន និទ្ទេស A តិចជាងគេ គឺខេត្តកោះកុង, មណ្ឌលគីរី និងឧត្តរមានជ័យ ដែលមាននិទ្ទេសAតែម្នាក់ក្នុងខេត្តនីមួយៗ នោះ។ ខេត្តដែលមាននិទ្ទេស A ច្រើនជាងគេគឺខេត្តសៀមរាបដែលមានអ្នកជាប់ចំនួន៣៨នាក់។ ដោយឡែក រាជ ធានីភ្នំពេញ គឺមានអ្នកជាប់និទ្ទេស A ចំនួន១៤១នាក់។