ចាប់ខ្លួនជនសង្ស័យ១៥៣នាក់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចតាមប្រព័ន្ធបច្ចេកវិទ្យា
សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យមនុស្ស១៥៣នាក់ដែលក្នុងនោះរួមមានជាតិចិន ១៤៤នាក់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់ខ្លួនបានធ្វើនៅព្រឹកម៉ោង៨កន្លះនៃទីតាំង អគារខុនដូមួយកន្លែងកម្ពស់៨ជាន់ដែលស្ថិតនៅភូមិ២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍មិនបានបញ្ជាក់លំអិតថាតើអគារខុនដូនោះ ជាកម្មសិទ្ធិរបស់អ្នកណាឬក្រុមហ៊ុនណាមួយ នោះទេ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថាអគារខុនដូដែលគេបានរកឃើញជនជាតិចិនពាក់ព័ន្ធបទល្មើស សេដ្ឋកិច្ចតាមប្រព័ន្ធបច្ចេកវិទ្យាស្នាក់នៅនោះ គឺជាអគារដែលត្រូវបានក្រុមជនជាតិចិនជួលក្នុងរយៈពេលប្រ មាណជិតមួយឆ្នាំមកហើយ ក្នុងតម្លៃមួយខែ២ម៉ឺន៥ពាន់ដុល្លារ។ បច្ចុប្បន្នជនសង្ស័យជាតិចិនទាំងនោះ កំពុង ស្ថិតក្រោមការសាកសួរបន្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាថែមទៀតក្នុងពេលកំពុងអនុវត្តនីតិ វិធី ។ ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នេះ បាន ប្រព្រឹត្តទៅក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីកាលពី ថ្ងៃទី៣០សីហា ដែល បានកំណត់ការបំបាត់ល្បែង លេងភ្នាល់ខុសច្បាប់តាមប្រព័ន្ធ Online ឲ្យអស់ក្នុងចុង ឆ្នាំ ២០១៩។