ចាប់ខ្លួនជនជាតិចិន១០៥នាក់បើកលេងល្បែងភ្នាល់ Online នៅសកលវិទ្យាល័យ «Excelpolitan University»

អត្ថបទដោយ៖
Kien Sereyvuth

សមត្ថកិច្ចបានបន្តការចាប់ខ្លួនអ្នកប្រព្រឹត្តល្បែង Online ខុសច្បាប់ក្រោយការដាក់បញ្ជារបស់សម្តេចនាយក រដ្ឋមន្ត្រីហ៊ុនសែន។ សម្តេចតេជោក្នុងបទបញ្ជាកាលពីថ្ងៃទី៣០សីហា បានកំណត់ការបំបាត់ល្បែងលេងភ្នាល់ ខុសច្បាប់តាមប្រព័ន្ធ Online នេះឲ្យអស់ក្នុងចុងឆ្នាំ២០១៩។ កាលពីថ្ងៃទី៩កញ្ញាជនជាតិចិន ប្រមាណជាង១០០ ដែលបើកល្បែងភ្នាល់ Online នេះ ត្រូវបានចាប់ខ្លួនក្នុងអគារកម្ពស់៩ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខរាជ ធានីភ្នំពេញ។ អគារកម្ពស់៩ជាន់ដែលស្ថិតក្រោមស្លាកសាកលវិទ្យាល័យ «Excelpolitan University» នៃសង្កាត់ អូរបែកក្អម ត្រូវអាជ្ញាធរបានរកឃើញថាបានលាក់បំបាំងក្រុមជនជាតិចិនដែលបើកល្បែងOnline ខុសច្បាប់ និង ក្រុមល្មើសច្បាប់ទាំងនោះសារុប១០៥នាក់ ដែលក្នុងនោះមានស្រ្តីចំនួន១០នាក់  ត្រូវបានសមត្ថកិច្ចបង្ក្រាបកាល ពីយប់ថ្ងៃទី០៩ខែកញ្ញា។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតកុំព្យទ័រលើតុ DeskTop ចំនួន ៨០គ្រឿង ដែលជាមធ្យោបាយប្រើប្រាស់ក្នុងការលេងល្បែងភ្នាល់ Online នេះ។ ស្នងការរងនគរបាលរាជធានី ទទួល បន្ទុក អន្តោប្រវេសន៍លោកឧត្តមសេនីយ៍ត្រី ស សំណាង បានថ្លែងនៅថ្ងៃទី១០កញ្ញានេះថា ជនសង្ស័យ ជាតិចិន ទាំង ១០៥នាក់នោះ កំពុងស្ថិតក្រោមការសាកសួរបន្តថែមទៀតក្នុងពេលកំពុងអនុវត្តនីតិវិធី។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner