សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភ និងលេីកទឹកចិត្តដល់ លោកយាយ លោកតាពីរនាក់ប្តីប្រពន្ធដែលជរាពិការ និងមានជំងឺប្រចាំកាយ
កំពង់ស្ពឺ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជារួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំ យកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ជូនដល់លោកយាយ ស៊ុម នឹម អាយុ ៨៦ឆ្នាំ មានជំងឺប្រចាំកាយ និង លោកតា ពេជ្រ ធន់ អាយុ ៨៤ឆ្នាំ ពិការភ្នែក ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា រស់នៅជាមួយគ្នាយ៉ាង លំបាក ខណៈដែលកូនស្រីរបស់គាត់ ជាស្ត្រី មេម៉ាយ កូន ៥នាក់ មិនទាន់ស្វែងរកការងារធ្វេី បាន បន្ទាប់ពីវិបត្តិកូវីដ-១៩។ បច្ចុប្បន្នគ្រួសារខាងលេីនេះរស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និង ការគិតគូរពីជីវភាពរស់នៅរបស់លោកយាយលោកតា។ លោកជំទាវ បានជម្រាបជូនលោកយាយ លោកតា ផងដែរថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែតាមដានជាប់ជានិច្ចពី សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហេីយបន្ទាប់ពី បានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេច មានអារម្មណ៍ក្តុកក្តួល និងក្តីអាណិត អាសូរ យ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុម ការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តដល់លោ កយាយ លោកតាដេីម្បីបន្តនៅជាម្លប់ដល់កូនចៅតទៅមុខទៀត»។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញេី ឱ្យស្ត្រីមេម៉ាយ ដែលត្រូវជាកូនស្រី ត្រូវបន្តមេីល ថែទាំលោកយាយលោកតា លេីកទឹកចិត្តជំរុញ ពួកគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហេីយត្រូវ រស់នៅមានអនាម័យ ស្អាត ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ ជាពិសេសត្រូវជំរុញ កូនៗឱ្យបានទៅសិក្សារៀនសូត្រដេីម្បីអនាគតរុងរឿង។

លោកយាយលោកតា និងកូនស្រី មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកទៀតផង។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនលោកយាយលោកតា រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីវអ៊ីវ ទឹកដោះគោ ទឹកត្រចៀកកាំ ប្រេងខ្យល់ អាហារបំប៉ន មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួនផងដែរ។ ដោយឡែក កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភដល់ ស្ត្រីមេម៉ាយ ដែលត្រូវជាកូនស្រីរបស់លោកយាយលោកតាខាងលេីនេះ រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ មុង ភួយ សារុង ក្រមា និងថវិកាចំនួន ផងដែរ៕ ដោយ៖ គ្រី សម្បត្តិ

