ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានធ្វេីឡើង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រវាយប្រហារប្រទេសតុងហ្គា

រដ្ឋាភិបាលតុងហ្គាបានស្នើឱ្យពលរដ្ឋផ្លាស់ទីដីគោក នៅព្រឹកថ្ងៃសៅរ៍ ១២ វិច្ឆិកានេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៣ រិចទ័របានវាយប្រហារលើសមុទ្រ ប្រហែល ២១១ គីឡូម៉ែត្រពីរដ្ឋធានី ទោះបីជា ការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់ប្រទេសតុងហ្គា និងតំបន់ព្រំដែន របស់អាមេរិក ហៅថា «សាម័រអាមេរិក» ត្រូវបានដកចេញក៏ដោយ។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅ ២៤.៨ គីឡូម៉ែត្រ ដែលបានវាយប្រហារសមុទ្រនៅចម្ងាយប្រហែល ២១១គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Neiafu ។

មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា “ផ្អែកលើទិន្នន័យដែលមានទាំងអស់ ការគំរាមកំហែងនៃរលកយក្សស៊ូណាមិពីការរញ្ជួយដីនេះ បានកន្លងផុតទៅហើយ” ។

សេវាឧតុនិយមរបស់តុងហ្គាបានបន្តព្រមានអ្នកស្រុកឱ្យបន្ត ស្ថិតនៅដីគោក និងនៅលើដីខ្ពស់។ ប្រភពបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “សូមនៅលើដីគោក និងនៅលើដីខ្ពស់ ហើយសូមស្តាប់វិទ្យុ រហូតទាល់តែមានការណែនាំបន្ថែម។ សម្រាប់អ្នកដើរសមុទ្រ សូមផ្លាស់ទីឆ្ងាយពីថ្មប៉ប្រះទឹកទៅ ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner