លោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសពីការ ប្រជែងតំណែងប្រធានាធិបតីអាមេរិកជាថ្មី នាសប្តាហ៍ ក្រោយនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
វ៉ាសុីនតោន៖ ទីប្រឹក្សាកំពូលរបស់លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោក Donald Trump អតីតប្រធានាធិបតីអាមេរិក គ្រោងនឹងប្រកាសនៅសប្តាហ៍ក្រោយថា លោកនឹងប្រជែងចូលកាន់តំណែងជាប្រធានាធិបតី ជាមួយនឹងការដំណើរការ នៅសេតវិមាន ក្នុងឆ្នាំ ២០២៤។
អតីតប្រធានាធិបតីដែលនឹងមានអាយុ ៧៨ ឆ្នាំ នៅពេលការបោះឆ្នោតបន្ទាប់ត្រូវប្រារព្ធឡើងនោះ បាននិងកំពុងប្រាប់អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីទៀត ខណៈពេលដែលយុទ្ធនាការ សម្រាប់បេក្ខជនគណបក្សសាធារណរដ្ឋ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាសប្តាហ៍នេះ ហើយលោកបាននិយាយថា លោកនឹងធ្វើ “សេចក្តីប្រកាសដ៏ធំមួយ” នៅថ្ងៃអង្គារ។
បើតាមលោក Miller បានឲ្យដឹងថា លោក Trump បានប្រាប់ថា “មិនចាំបាច់មានសំណួរអ្វីទេ ជាការពិតខ្ញុំកំពុងដំណើរការ” ៕ ប្រភពពី AFP, ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ