មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ចំណុះទូកង “ទេពធីតាសែនជ័យបារមី ជំទាវទេព
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌មរបស់អង្គភាពសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអង្ករចំនួន ២០០គីឡូក្រាម មី១០កេសត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ ទឹកសុទ្ធ ០៥កេស និង០៥យួរ ជែលលាងដៃ ៣៦ដប រួមនិងថវិកាចំនួន ៨០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវឧបត្ថម្ភដល់គណៈកម្មការទូក”ទេពធីតាសែនជ័យបារមីជំទាវទេព” ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភនូវថវិកាមួយចំនួនដល់កីឡាករចំណុះទូក និងគណៈកម្មការ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ ។

មានមតិសំណេះសំណាលនាពេល
នេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ព្រមទាំង ឯកឧត្តម អភិបាលខេត្ត ដល់គណៈកម្មការ និងក្រុមកីឡាករចំណុះទូក និងបានណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា ទូក.ង “ទេពធីតាសែនជ័យ បារមីជំទាវ” ជាប្រភេទទូកមួងបុរស ស្ថិតនៅក្នុងវត្ត ទេពធីតារាម ហៅវត្តយាយទេព ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាទូកក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានប្រវែង ២៩.៧៣ម៉ែត្រ និងមានចំណុះ ៤៦នាក់ ត្រៀមចូលរួមពិធីប្រណាំងទូក នាមាត់ទន្លេផ្សារក្រោម ទល់មុខភ្នំនាងកង្រី ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាពេលមុខនេះ ៕ សុខ គឹមសៀន

