គ្រួសារអតីតយុទ្ធជននិងពលរដ្ឋជួបការលំបាក ៤០២គ្រួសារនៅស្រុកថ្មពួកទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
បន្ទាយមានជ័យ៖ អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទៅផ្តល់ជូនពុកម៉ែបងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនតំបន់ការ៉េពីរ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុកចំនួន ២៥២គ្រួសារ និង ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ក្នុងស្រុកថ្មពួក ១៥០គ្រួសារ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ២០២២។

អំណោយដែលត្រូវផ្តល់ជូន រួមមាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១យួរ មី១កេស ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

ឯកឧត្តមបានបញ្ជាក់ជូនដល់អាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូនឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឲ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត ។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមានកូនគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមជម្រុញឲ្យចុះឈ្មោះបោះឆ្នោតឲកយបានគ្រប់ៗគ្នា ៕ ដោយ៖ឃិន គន្ធា