មនុស្សស្លាប់ ៦នាក់ បន្ទាប់ពីយន្តហោះសម័យសង្រ្គាមលោកពីរគ្រឿង បុកគ្នាលើអាកាសក្នុងរដ្ឋតិចសាស់

តិចសាស់៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកានេះថា មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះសម័យសង្គ្រាមលោកចំនួនពីរគ្រឿង បានហោះបុកគ្នាលើផ្ទៃអាកាស ហើយធ្លាក់ផ្ទុះឆេះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ កំលុងព្រឹត្តិការណ៍ពិព័រណ៍អាកាសមួយ នៅទីក្រុងដាលឡាស់ រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក។

យន្តហោះសម័យសង្រ្គាមលោកលើកទី២ ដែលបានបុកគ្នានេះ មួយគ្រឿងធំជាប្រភេទយន្តហោះទម្លាក់គ្រាប់បែក B-17 ដែលបានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការដណ្តើមជ័យជម្នះសង្រ្គាមតាមផ្លូវអាកាស ប្រឆាំងនឹងណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២។ ចំណែកយន្តហោះមួយគ្រឿងតូចវិញ គឺជាយន្តហោះចម្បាំងប្រភេទ P-63 ដែលត្រូវបានប្រើប្រាស់ កាលពីសម័យសង្រ្គាមនេះដូចគ្នា។

យន្តហោះទាំងពីរគ្រឿងខាងលើ ស្ថិតក្នុងការហោះហើរជាផ្នែក នៃព្រឹត្តិការណ៍ពិព័រអាកាសចរណ៍ Wings Over Dallas Airshow ដែលមានរយៈពេល៣ថ្ងៃ សម្រាប់ទិវា វេថឺរ៉ិន ដេ (Veteran Day) ដែលប្រារព្ធឡើងដើម្បីជាការគោពដឹងគុណដល់អតីតយុទ្ធជនអាមេរិកដែលបានពលីបម្រើជាតិមាតុភូមិ៕ ប្រភព៖ ស៊ីនហួរ និងAFP ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner