អេស្ប៉ាញពន្យារពេលដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅតួកគី

អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់តួកគីបានរាយការណ៍ក្នុងថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកាថា អេស្ប៉ាញបានសម្រេចចិត្តបន្តការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់ខ្លួន នៅក្នុងខេត្ត Adana ភាគខាងត្បូងនៃប្រទេសតួកគី រហូតដល់ខែ មិថុនា ឆ្នាំ ២០២៣។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អេស្ប៉ាញ ដែលឈរជើងនៅខេត្ត Adana ចម្ងាយជិត ១២០គីឡូម៉ែត្រពីព្រំដែនស៊ីរី នឹងផុតកំណត់នៅចុងឆ្នាំនេះ។ ក្នុងឆ្នាំ ២០១៣ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់បានពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot នៅភាគខាងត្បូងប្រទេសតួកគី ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ បន្ទាប់ពីទីក្រុងអង់ការ៉ាបានស្នើសុំជំនួយសន្តិសុខពីសម្ព័ន្ធមិត្ត ដើម្បីទប់ទល់ការវាយប្រហារដែលអាចកើតមានចេញពីប្រទេសស៊ីរីមកកាន់ប្រទេសតួកគី។

សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់ បានដកប្រព័ន្ធមីស៊ីលការពារដែនអាកាសវិញ បន្ទាប់ពីប្រតិបត្តិការយោធា ដែលមានឈ្មោះ “Operation Peace Spring” របស់តួកគី បានចូលលុកលុយភាគខាងជើងប្រទេសស៊ីរី ដែលបង្កឱ្យមានការខ្វែងគំនិតគ្នាខាងនយោបាយ ជាមួយបណ្តាប្រទេសលោកខាងលិច។ ចំណែកប្រទេសអេស្ប៉ាញបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់ខ្លួន នៅខេត្ត Adana របស់ប្រទេសតួកគី ក្នុងឆ្នាំ ២០១៥ ដោយជំនួសប្រទេសហូឡង់៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner