ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន៖នេះគឺជាថ្ងៃមួយដែលខ្ញុំមានមោទនភាពបំផុតក្នុងនាមជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងរដ្ឋមន្ត្រីការបរទេស

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយ:ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២បានរៀបរាប់ថា៖ ពីរថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ មានភាពមមាញឹកខ្លាំង ដោយសារកម្មវិធីផ្លូវការ ព្រឹត្តិការណ៍អម និងជំនួបទ្វេភាគី។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ទេរតំណែងប្រធានអាស៊ានជូនដល់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២៣។

អាចថាជាសំណាងរបស់ខ្ញុំដែរ ដែលបានចូលរួមចំណែកក្នុងការកសាងភាពជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ក្នុងឋានៈជារដ្ឋអធិបតេយ្យ និងជាសមាជិកសហគមន៍អន្តរជាតិដែលមានទំនួលខុសត្រូវខ្ពស់ ជាពិសេសក្នុងអាស៊ាន។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តដែលថ្នាក់ដឹកនាំ សហសេវិក សហការី និងភាគីពាក់ព័ន្ធទាំងអស់ បានផ្តល់ជូនខ្ញុំ ខណៈដែលយើងរួមគ្នាតាក់តែងជំពូកប្រវត្តិសាស្ត្រមួយនេះ របស់ប្រទេសយើង។

ក៏សូមអរគុណដល់គណៈប្រតិភូទាំងអស់ និងសូមជូនពរដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។ ទន្ទឹងថានឹងបានជួបគ្នាម្តងទៀតនាពេលខាងមុខ៕ លីដា

ឈុន លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយ​ជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន
ads banner
ads banner
ads banner