សេដ្ឋកិច្ចថៃនឹងឈានដល់កម្រិតដូចមុនពេលមានកូវីដ នៅឆ្នាំក្រោយ នេះបើតាមធនាគារកណ្តាល
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងងើបឡើងវិញជាបណ្តើរៗ ហើយគួរតែឈានដល់កម្រិត ដូចមុនពេលមានផ្ទុះជំងឺកូវីដ១៩ នៅដើមឆ្នាំក្រោយ។ នេះបើតាមទេសាភិបាលធនាគារកណ្តាលរបស់ថៃ (Bank of Thailand) លោក Sethaput Suthiwartnaruput បានថ្លែងប្រាប់សិក្ខាសាលាមួយ នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២២។
ទេសាភិបាលធនាគារកណ្តាលរូបនេះបន្តថា សេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងមានកំណើនប្រហែល ៣,៣ ភាគរយនៅឆ្នាំ២០២២នេះ៕ ប្រភពពី CNA, ប្រែសម្រួល៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ