សហរដ្ឋអាមេរិកដកវៀតណាម និងថៃ ចេញពីបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណ
វ៉ាស៊ីនតោន៖ ប្រទេសវៀតណាម និងថៃ ព្រមទាំងប្រទេសមួយចំនួនទៀត ត្រូវបានដកចេញពីបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក។
កាសែតវៀតណាម VNexpress បានចេញផ្សាយថ្មីៗនេះថា ក្រសួងរតនាគារសហរដ្ឋអាមេរិកនៅតែពេញចិត្តចំពោះវឌ្ឍនភាពដែលធ្វើឡើងដោយប្រទេសវៀតណាម ក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក អំពីការអនុវត្តរូបិយប័ណ្ណរបស់ខ្លួន ដែលក្រសួងបានអះអាងបែបនេះ នៅក្នុងរបាយការណ៍ពាក់កណ្តាលប្រចាំឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពពីរតនាគារសហរដ្ឋអាមេរិកថា ក្រៅពីវៀតណាមនិងថៃនោះ ប្រទេសឥណ្ឌា អ៊ីតាលី ម៉ិកស៊ិក ក៏ត្រូវបានដកចេញពីបញ្ជីនៃគោលនយោបាយប្តូរប្រាក់បរទេសរបស់អាមេរិកនេះផងដែរ។ យ៉ាងណាក៏ដោយ ប្រភពថា ប្រទេសចំនួន៧ទៀត នៅស្ថិតក្នុងបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណរបស់អាមេរិកនេះ ដដែល ក្នុងនោះ រួមមានទាំងកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ីដែរ ៕ ដោយ៖ សារ៉ាត

