ថៃរៀបចំសណ្ឋាគារនៅបាងកកចំនួន ១៩ សម្រាប់គណៈប្រតិភូ Apec
បាងកក៖ ក្រសួងការបរទេសបានជ្រើសរើស សណ្ឋាគារចំនួន ១៩ នៅទីក្រុងបាងកក ដើម្បី ទទួលភ្ញៀវឥស្សរជននិងភ្ញៀវរបស់ពួកគេក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅសប្តាហ៍នេះ។
សណ្ឋាគារបាងកកចំនួន ១៩ ត្រូវបានជ្រើសរើស សម្រាប់គណៈប្រតិភូ Apec ក្នុងនោះ សណ្ឋាគារ នីមួយៗក្នុងចំណោម ១៩ ត្រូវបានបែងចែក គណៈប្រតិភូមកពីប្រទេស និងអង្គការផ្សេងៗគ្នា។
សណ្ឋាគារទាំងនោះ រួមមាន៖ សុខោទ័យ បាងកក (Sukhothai Bangkok), Siam Kempinski, Sheraton Grand Sukhumvit, Mandarin Oriental, Sindhorn Kempinski, Sindhorn Kempinski, Kimpton Maa-Lai Bangkok, Shangri-La Bangkok, The Conrad Bangkok, Waldorf Astoria Bangkok, Grand Hyatt Erawan, Banyan Tree Bangkok, The Rosewood Bangkok, The Okura Prestige Bangkok, Marriott Marquis Queen’s Park Hotel, Park Hyatt Bangkok, Anantara Siam Bangkok, The Athenee Hotel, The SO/ Bangkok Hotel: France និង St Regis Bangkok។
នៅថ្ងៃចន្ទទី១៤ ខែវិច្ឆិកានេះ មេដឹកនាំសេដ្ឋកិច្ច Apec បានចាប់ផ្តើម នៅមជ្ឈមណ្ឌលសន្និបាត ជាតិ Queen Sirikit (QSNCC) នៅទីក្រុង បាងកក ហើយនឹងដំណើរការរហូតដល់ ថ្ងៃសៅរ៍៕ ប្រភពពី The Nation, ប្រែសម្រួល៖ សារ៉ាត