សកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខ ជាកន្លែងប្រមូលផ្តុំជនជាតិចិនប្រព្រឹត្តបទល្មើសល្បែងតាមអ៊ីនធើណិត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិនសរុប១០៥នាក់ (ស្រី១០នាក់) ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ឺនធើណិត។ សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះ ត្រូវបានធ្វើឡើងក្នុងអគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ផ្លាកយីហោសកលវិទ្យាល័យ “Excelpolitan University” ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿងផងដែរ។

ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និងខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ឺនធើណិត។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ដើម្បីចាត់ការបន្ដតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner