គ្រួសាអតីតយុទ្ធជនមរណ:ចំនួន ១គ្រួសារ នៅភូមិទឹកជ្រប់ ឃុំពេជ្រចង្វារ ទទួលអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ លោក វរសេនីយ៍ ឯក ជិន ថន មេបញ្ជាការផ្នែកសឹករងស្រុកបរិបូរណ៍តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក និងលោកជំទាវឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនមរណ: ចំនួន ១គ្រួសារ នៅភូមិទឹកជ្រប់ ឃុំពេជចង្វា ស្រុកបរិបូណ៍ដែលជួបការលំបាក និងមិនមាន
ជម្រកស្នាក់នៅសមរម្យ។
អំណោយនេះមាន អង្ករចំនួន ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរទឹកត្រីទឹកស៊ីអ៉ីវ ៣យួរ មុង ១ ជែល លាងដៃ ៥ដប និងថវិកាមួយចំនួន ។
សមាជិកគ្រួសារអតីតយុទ្ធជនមរណ:ដែលទទួលបានអំណោយនាពេលនេះបានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តដ៍ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន
ម៉ាណែត និងលោកជំទាវ ដែលជានុច្ចកាលតែងតែយកចិត្តទុកដាក់នូវទុក្ខ លំបាកនិងជីវភាពរស់នៅរបស់គ្រួសារយុទ្ធជនទាំងអស់នៅក្នុងខេត្តកំង់ឆ្នាំង ក៍ដូចជាគ្រួសារយុទ្ធជនទាំងអស់នៅទូទាំងប្រទេសផងដែរ៕ សុខ គឹមសៀន

