ក្រសួងរ៉ែ និងក្រុមហ៊ុនហួវៃ ចុះ អនុស្សរណៈ លើ កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យ
ភ្នំពេញ៖ក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុន ហួវៃថេកណូឡូជី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ បច្ចេក ទេសក្នុងវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា»។ ពិធីនេះចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
យោងតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងគឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សំខាន់ចំនួន៧ រួមមាន៖
១. សិក្សាស្ដង់ដារ បច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី ,២. សិក្សាបច្ចេកទេសវិទ្យា ប្រព័ន្ធអាគុយផ្ទុក ថាមពល (Battery Energy Storage System) និងកំណត់ភាគរយ សម ស្របនៃប្រព័ន្ធ អាគុយផ្ទុកថាមពលនេះ ដើម្បី កាត់បន្ថយផល ប៉ះពាល់អវិជ្ជមានដល់បណ្ដាញ អគ្គិសនី ,៣. សិក្សាប្រព័ន្ធថាមពល ពន្លឺ ព្រះអាទិត្យ ទោល ដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេស សម្រាប់បណ្ដាភូមិ និងកោះដែល មិនទាន់មានចរន្ដ អគ្គិសនីទៅដល់,
៤. សិក្សា ប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិ លើ ស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាម ពលពន្លឺព្រះអាទិត្យទាំងអស់,៥. សិក្សាបច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និងដំណោះស្រាយ, ៦. សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង៧.សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដៃគូ។
លោក ស៊ុយ សែម បានថ្លែងថា បញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជាបញ្ហា ប្រឈមជាកញ្ចប់ សម្រាប់មនុស្សជាតិនៅក្នុង សម័យកាលថ្មីនេះ។ បរិយាការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និង ការប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និង ប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តវិធាន ការប្រសិទ្ធភាពថាមពល ដោយរក្សានូវការផ្គត់ផ្គង់ ថាមពលមួយដែលនៅតែមានភាពគ្រប់គ្រាន់ មាន គុណភាព អាចជឿទុកចិត្តបាន និងមានថ្លៃ សមរម្យ៕
ដោយ៖ យុទ្ធ វីរៈ

