ក្រុមការងារ សហភាព សហជីព មរតកជាតិកម្ពុជា នាំយកអំណោយចែកជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ ស្ថិតក្នុងសុ្រកឧដុង្គ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោក ស្រុង វ៉ាន់ណូ ប្រធាន សហព័ន្ធ សហជីព កម្ពុជា ការ ពារ កូនខ្មែរ F.N.C.P.C.K រួមនឹង ក្រុម ការងារ សហភាព សហជីព មរតកជាតិកម្ពុជា CCTUH បានយកនាំអំណោយចែកជូនកុមារកំព្រា ៦៥នាក់ នៅមណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ ស្ថិតក្នុងសុ្រកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ម្យ៉ាងក្នុងន័យ រំលែកការលំបាកមួយផ្នែកដល់ប្អូនៗជាកុមារកំព្រានោះ លោក ស្រុង វ៉ាន់ណូ ប្រធាន សហព័ន្ធ សហជីព កម្ពុជា ការ ពារ កូនខ្មែរ F.N.C.P.C.K រួមនឹង ក្រុម ការងារ សហភាព សហជីព មរតកជាតិកម្ពុជា CCTUH បានសហការនាំ យក អំណោយ ចែក ជូន ដល់កុមារកំព្រា ៦៥នាក់ មណ្ឌល កុមារកំព្រា នួនអក ព្រៃជុំ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ក្នុងនោះសម្ភារៈរួមមាន ៖
១ /អង្ករ ៣០០គីឡូ
២/ មី និងទឹកសុទ្ធ ៥កេស
៣/ ទឹកត្រី និងទឹកសុីអាវ ៦យូ
៤/ សៀវភៅ ប៊ិច និងថវិកាមួយចំនួន
បន្ទាប់មកក្រុមការងារបានរៀបចំញុំនំបញ្ចក់៥០គីឡូ ដល់ប្អូនៗកុមារកំព្រាផងដែរ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner