អាល្លឺម៉ង់ព្រមានពីការកើនឡើងអំពើហិង្សា បន្ទាប់ពីប្រតិបត្តិការយោធារបស់តួកគីក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់

អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ បានបង្ហាញពីសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់ជាមួយប្រទេសតួកគី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែបានសង្កត់ធ្ងន់ថា វា “ត្រូវតែអនុវត្តស្របតាមច្បាប់រដ្ឋ”។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីតួកគី លោក Suleyman Soylu នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់គាត់ មកកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី។

លោកស្រី Faeser បន្តថា វាជារឿងចាំបាច់ដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីការពារអាយុជីវិតជនស៊ីវិល ហើយយើងជឿជាក់ថា វាក៏ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នផងដែរ ជាពិសេសក្នុងន័យការពារអំពើហិង្សាកុំឱ្យកើនឡើង ដោយសំដៅទៅលើប្រតិបត្តិការយោធាឆ្លងព្រំដែននាពេលថ្មីៗនេះរបស់តួកគីនៅស៊ីរី និងអ៊ីរ៉ាក់។

ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកស្រី Faeser លោក Soylu បានការពារប្រតិបត្តិការរបស់តួកគីនៅស៊ីរី និងអ៊ីរ៉ាក់ ដោយបញ្ជាក់ថា ពួកគេ (ក្រុមភេរវករ) ចង់បង្កើតរដ្ឋភេរវកម្មនៅជុំវិញយើង។ យើងមិនអាចអនុញ្ញាតឱ្យរឿងនេះកើតឡើងបានទេ។ វាជាកាតព្វកិច្ចរបស់យើង ក្នុងការការពារព្រំដែនរបស់យើង និងប្រទេសជាតិរបស់យើង៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner