លោក Sharma Manish រំពឹងថា កីឡាជាតិ និងស្វែងរកបានកីឡាការិនីឆ្នើមៗ

ភ្នំពេញ៖ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានចាប់ផ្ដើមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ហើយ ដោយមានក្រុមកីឡាការិនី ៤ក្រុមចូលរួម។

លោក Sharma Manish នាយកបច្ចេកទេស បញ្ជាក់ដថា កីឡាជាតិនេះ សហព័ន្ធបានរៀបចំការប្រកួតគ្រិកឃីតផ្នែកនារីប៉ុណ្ណោះ ខណៈផ្នែកបុរស ពុំមានក្នុងការប្រកួតកីឡាជាតិឆ្នាំនេះឡើយ តែលោក រំពឹងថា នឹឹងអាចស្វែងរកធនធានកីឡាការិនីជម្រើសជាតិបន្ថែមទៀត ពីព្រឹត្តិការណ៍នេះ។ លោក នាយកបច្ចេកទេសរូបនេះ ពិតជាសប្បាយចិត្ត ដែលក្រុមកីឡាការិនីចូលរួមបានបង្ហាញសមត្ថភាពយ៉ាងល្អ នឹងឈានក្លាយជាធនធានបន្ដវេនដ៏សំខាន់សម្រាប់សហព័ន្ធទៀតផង។

សម្រាប់បេក្ខភាពចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ មានក្រុមមកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលក្រុមទាំង៤ នឹងត្រូវធ្វើការប្រកួតវិលជុំចាប់ពីថ្ងៃទី២២ ខែវិច្ឆិកានេះតទៅ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នឹងត្រូវជួបនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស និងប្រាក់ ខណៈក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner