ការនាំចេញយានយន្ត និង ការលក់ក្នុងស្រុក នៅប្រទេសថៃកើនឡើង
បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) មានការពេញចិត្តយ៉ាងខ្លាំងចំពោះកំណើននៃការនាំចេញរថយន្ត ក្នុងខែតុលា បន្ទាប់ពីឧស្សាហកម្មរថយន្តទទួលបានឧបករណ៍ពាក់កណ្តាលចរន្តបន្ថែមទៀត និងបន្ទាប់ពីមានកង្វះខាតជាសកល។
ខែតុលា ឆ្នាំ២០២២នេះ មានការនាំចេញរថយន្តចំនួន ៩៤,២២៨ គ្រឿង កើនឡើង ១៥.៥១% បើធៀបនឹងខែតុលា ឆ្នាំ២០២១។
អនុប្រធាន FTI លោក Surapong Paisitpatanapong បាននិយាយថា “ការនាំចេញយានយន្តបានកើនឡើងយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនផលិតទទួលបានឧបករណ៍ពាក់កណ្តាលចរន្តកាន់តែច្រើន” ។
“តម្លៃនៃការនាំចេញបានកើនឡើងដោយសារតែប្រភេទ PPVs មានតម្លៃខ្ពស់ជាងរថយន្តដឹកអ្នកដំណើរ ឬរថយន្តភីកអាប់។”
សម្រាប់ការលក់ក្នុងស្រុក រថយន្តចំនួន ៦៤៦១៨គ្រឿងត្រូវបានលក់ក្នុងខែតុលា ដែលជាការកើនឡើងតិចតួច គឺ ០.២៤% ខណៈដែលសេដ្ឋកិច្ចងើបឡើងវិញ ដោយសារវិស័យទេសចរណ៍ និងគោលនយោបាយដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកវិនិយោគបរទេសចូលមក ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត
