ចិនសន្យាទិញទំនិញកសិកម្មពីសហរដ្ឋអាមេ៉រិកឡើងវិញ មុនពេលចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មនៅខែតុលាខាងមុខ

ចិន៖ មន្រ្តីអាមេ៉រិកពីរនាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានឱ្យដឹងថា កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិកនាសប្ដាហ៍នេះ នឹងមុនកិច្ចចរចាពាណិជ្ជកម្មត្រូវធ្វើឡើងនៅដើមខែតុលាខាងមុខនេះ ទីក្រុងប៉េកំាងបានសន្យាទិញផលិតផលកសិកម្មពីទីក្រុងវ៉ាស៊ីនឡើងវិញ ។

បើតាមប្រភពពីមន្រ្តីដដែលនេះ ការសន្យាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក គឺជាលក្ខខណ្ឌមួយដាក់លើទីក្រុងវ៉ាស៊ីនតោន ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើក្រុមហ៊ុនចិនហូវៃ ព្រមទាំងលុបចោលគម្រោងដំឡើងពន្ធបន្ថែម ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែតុលាខាងមុខនេះ ។

ហើយបើតាមការរំពឹងទុកនោះ សហរដ្ឋអាមេរិកអាចនឹងលុបចោលផែនការដំឡើងពន្ធលើផលិតផលចិន ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូផងដែរ ប៉ុន្តែអាស្រ័យទៅលើ ថាតើប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះអាចចរចាគ្នាត្រូវរ៉ូវលើចំណុច ដែលភាគីទាំងសងខាងចង់បានយ៉ាងដូចម្ដេច ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner