នាយករដ្ឋមន្ត្រីចិនសម្តែងការគំាទ្រពេញទំហឹង ចំពោះរដ្ឋាភិបាលហុងកុងក្នុងការបញ្ចប់អំពើហិង្សា និងភាពហ្វឹកវរក្នុងសង្គម

ចិន៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង បានបង្ហាញការគំាទ្រពេញទំហឹងចំពោះរដ្ឋាភិបាលក្រុងហុងកុង ក្នុងការបញ្ចប់អំពើហិង្សា និងស្តារឡើងវិញនូវសន្តិសុខសណ្តាប់ធ្នាប់ ដែលនេះគឺជាលើកដំបូងហើយ ដែលមេដឹកនំាចិនថ្លែងសារឆ្លើយតបនឹងបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុង ។

នាយករដ្ឋមន្ត្រីចិនរូបនេះ បានបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាលក្រុងប៉េកំាំងការពារគោលនយោបាយ «ប្រទេស១ ប្រព័ន្ធ២» និងគំនិតដែលថា «ប្រជាជនហុងកុងគ្រប់គ្រងប្រជាជនហុងកុង» ហើយគំាទ្រពេញទំហឹងដល់រដ្ឋាភិបាលក្រុងហុងកុង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការលុបបំបាត់អំពើហិង្សា និងភាពហ្វឹកវរស្របតាមផ្លូវច្បាប់ ដើម្បីនាំមកវិញនូវសណ្តាប់ធ្នាប់ក្នុងបំណងការពារវិបុលភាពនិង ស្ថិរភាពយូរអង្វែងរបស់ហុងកុង ។

រកត់សម្គាល់បែបនេះរបស់លោក លឺ ខឺឈាង បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានជាមួយអធិកាបតីអាល្លឺម៉ង់ លោកស្រី អាន់ជីឡា មឺហ្គែល ដែលកំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ។
លោកស្រី មឺហ្គែល បានថ្លែងថា ក្នុងសភាពការណ៍បច្ចុប្បន្ន អំពើហិង្សាត្រូវតែរារាំងមានតែការចរចាទើបអាចជួយបាន ហើយលោកស្រីសង្ឃឹមថា វានឹងកើតមាន ហើយបាតុករមានឱកាសចូលរួមក្នុងក្របខណ្ឌសិទ្ធិពលរដ្ឋ ។

ហុងកុងកំពុងប្រឈមបាតុកម្មថែមទៀតនៅចុងសប្តាហ៍នេះ ដោយក្រុងអ្នកតវ៉ាប្រឆាំងគំរាមធ្វើអោយជាប់គាំងបណ្តាញគមនាគមន៍ទៅកាន់អាកាសយានដ្ឋាន ទោះជាអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានដកចេញច្បាប់បត្យាប័នដែលជាដើមហេតុនៃការប្រឆាំងតវ៉ាអស់ជាង៣ខែមកនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner