ជនសង្ស័យ២នាក់ ខណៈកំពុងលួចដោះអាគុយឡាន ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ករណី លួចយកអាគុយឡានដឹកដី នៅចំណុច ក្នុងឃ្លាងដាក់ឡាន ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹថា ជនសង្ស័យ ០២នាក់រួមមាន ៖

១-ឈ្មោះ មិត បឿក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

២-ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ជា ឡៃមួយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ។ ចំណែកសម្ភារៈបន្សល់ទុក ៖ អាគុយ ចំនួន ០២ ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាកវីវ៉ា ចាស់ ពាក់ស្លាកលេខ ភពផ-4730-ភព1 , ទុលឺវីស០១ របស់ជនសង្ស័យ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ ជនងគ្រោះបានចេញពីផ្ទះរបស់ខ្លួន មកដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ ០២នាក់ កំពុងធ្វើសកម្មភាពដោះយកអាគុយពីឡានដឹកដីរបស់ខ្លួន ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យទាំង ០២នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ តែម្តង ។    បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner