ក្រុមហ៊ុនសែលកាតប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះ ដែលសរុបទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុន សែលកាត (Cellcard) រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនរបស់ខ្លួនដែលមានទាំងសាច់ប្រាក់និងរង្វាន់ផ្សេងៗជាច្រើនទៀតសរុបជាង ២០ ម៉ឺនដុល្លារ។
ក្នុងឆ្នាំនេះ កម្មវិធីនេះបានប្រារព្ធឡើងជាលើកទី១០ សម្រាប់ផ្តល់ជូនដល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ជាច្រើនក្នុងកំឡុងខែសីហាកន្លងមកនេះ។
អតិថិជនដែលមានសំណាងទាំងនេះ បានឈ្នះរង្វាន់ពីកម្មវិធីដូចជា  កម្មវិធី iKnow iKnow កម្មវិធី ស្ទូចយកម៉ូតូរដូវកាលទី៧ និង កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។
អតិថិជនដែលឈ្នះរង្វាន់សរុបមាន ១៦រូប ដែលរួមទាំងអ្នកមានសំណាងឈ្នះរង្វាន់ធំ ១០ម៉ឺនដុល្លារ និង ៩ម៉ឺនដុល្លារ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ នៅក្នុងខែសីហាកន្លងមក។
រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង ១៦រូប រួមមាន៖
●  ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៨ រង្វាន់ (កម្មវិធី ស្ទូចយកម៉ូតូ រដូវកាលទី៧)
●  ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៥ រង្វាន់ (កម្មវិធី iKnow iKnow)
●  ទូរស័ព្ទ iPhone XS Max អ្នកឈ្នះរង្វាន់ចំនួន ១ រង្វាន់ (កម្មវិធី iKnow iKnow)
●  ទឹកប្រាក់សុទ្ធ ១៩ម៉ឺនដុល្លារ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)
ការផ្តល់ជូនពិសេសពីក្រុមហ៊ុន សែលកាត (Cellcard) នឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវការភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាសដល់អតិថិជនក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner