ថ្នាក់ដឹកនាំខេត្តកណ្ដាល ប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតចំនួន ១៣នាក់ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២២០២៣

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតចំនួន ១៣នាក់ ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៣ ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ក្នុងនោះមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ៧ ខែមករា ខាងមុខនេះផងដែរ ។

អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសរើសយកទណ្ឌិតចំនួន ១៣នាក់ ស្រី ០០នាក់ មកដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីដោះលែង និងបន្ធូបន្ថយទោស ក្នុងនោះមានទណ្ឌិតដែលត្រូវបានបន្ថយទោសចំនួន ៣ខែ មានចំនួន ០៧នាក់ និងត្រូវបានឯកភាពឱ្យបន្ថយទោសចំនួន ០៤នាក់ ទណ្ឌិតដែលត្រូវបានបន្ថយទោសចំនួន ៦ខែ មានចំនួន ០៥នាក់ និងត្រូវបានឯកភាពឱ្យបន្ថយទោសចំនួន ០១នាក់ និងទណ្ឌិតដែលត្រូវបានបន្ថយទោសចំនួន ១២ខែ មានចំនួន ០១នាក់ ដែលត្រូវបានឯកភាពឱ្យបន្ថយទោសផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner